កូអរដោនេនៃចំណុចក្នុងប្លង់
ទំព័រដើម
មេរៀនសង្ខេប
ចំណុចចែកក្នុង
- ចម្ងាយរវាងពីរចំណុច$A(a)$និង$B(b)$កំណត់ដោយ$AB=|b-a|=|a-b|$
- គេឲ្យពីរចំណុច$A(a)$និង$B(b)$។ បើចំណុច$P(x)$ ចែកអង្កត់$AB$ខាងក្នុងតាមផលធៀប$m:n$នោះ
$x=\frac{mb+na}{m+n}$
- បើ$P(x)$ជាចំណុចកណ្ដាលនៃអង្កត់ភ្ជាប់ចំណុច$A(a)$និង$B(b)$លើបន្ទាត់ចំនួន
នោះ $x=\frac{a+b}{2}$
- គេឲ្យពីរចំណុច$A(a)$និង$B(b)$។ បើចំណុច$Q(x)$ ចែកអង្កត់$AB$ខាងក្រៅតាមផលធៀប$m:n$នោះ$x=\frac{mb-na}{m-n}$
- ចម្ងាយរវាងពីរចំណុច$A(x_A,y_A)$និង$B(x_B,y_B)$គឺ
$AB=\sqrt{(x_B-x_A)^2+(y_B-y_A)^2}$
- គេឲ្យពីរចំណុច$A(x_A,y_A)$និង$B(x_B,y_B)$ក្នុងតម្រុយកូអរដោនេ។ បើចំណុច$P$ ចែកអង្កត់$AB$ខាងក្នុងតាមផលធៀប$m:n$នោះ
$P(\frac{mx_B+nx_A}{m+n},\frac{my_B+ny_A}{m+n})$
- បើ$P$កណ្ដាល$AB$នោះ$P(\frac{x_A+x_B}{2},\frac{y_A+y_B}{2})$
- គេឲ្យពីរចំណុច$A(x_A,y_A)$និង$B(x_B,y_B)$ក្នុងតម្រុយកូអរដោនេ។ បើចំណុច$Q$ ចែកអង្កត់$AB$ខាងក្រៅតាមផលធៀប$m:n$នោះ
$Q(\frac{mx_B-nx_A}{m-n},\frac{my_B-ny_A}{m-n})$
លំហាត់
លំហាត់ទី១
- គេឲ្យពីរចំណុច$A(-3)$និង$B(5)$។រកកូអរដោនេនៃចំណុចខាងក្រោម
- $C$កណ្ដាលនៃអង្កត់$AB$។
- $D$ចែកអង្កត់$AB$ខាងក្នុងតាមផលធៀប$3: 2$។
- $E$ចែកអង្កត់$BA$ខាងក្នុងតាមផលធៀប$3: 2$។
- គេឲ្យចំណុច$A(-5)\,,\,B(-1)$និង$Q(x)$នៅលើបន្ទាត់ចំនួនមួយ។ កំណត់តម្លៃ$x$ដើម្បីឲ្យ
- $Q$ចែកអង្កត់$AB$ខាងក្រៅតាមផលធៀប$4:3$។
- $Q$ចែកអង្កត់$BA$ខាងក្រៅតាមផលធៀប$3:2$។
- គេមានចំណុច$A(3,4)\,,\,B(-3,2)\,,\,C(0,-2)$ក្នុងប្លង់កូអរដោនេ។
- ចូរដៅចំណុច$A\,,\,B$និង$C$ក្នុងតម្រុយកូអរដោនេ។
- គណនាចម្ងាយ$OA\,,\,AB\,,\,AC$និង $BC$។
- គេមានចំណុច$A(-3,5)$និង$B(5,-10)$ក្នុងប្លង់កូអរដោនេ។
- ចូររកប្រវែង$AB$។
- ចូររកចំណុចកណ្ដាល$P$នៃអង្កត់ $AB$។
- រកចំណុច$Q$ចែកអង្កត់$AB$ខាងក្នុងតាមផលធៀប $2:5$។
- ចូររកកូរអរដោនេនៃចំណុច$Q$ដែលចែកអង្កត់ភ្ជាប់ចំណុច$A(-3,-7)$និង$B(-1,-4)$ខាងក្រៅតាមផលធៀប$4:3$។
- គេមានចំណុច$A(2,-2)$និង$B(-1,x)$ក្នុងតម្រុយកូអរដោនេ។ចូរគណនា$x$បើ$AB\,=\,5$
- រកបរិមាត្រនៃត្រីកោណ$ABC$ដែលមានកំពូលស្ថិតត្រង់ចំណុច$A(0,4)\,,\,B(0,0)\,,C(3,0)$។
- បើចំណុច$A(2,-4)$ស្ថិតនៅស្មើចម្ងាយពីចំណុច$P(3,8)$និង$Q(-10,y)$ចូររកតម្លៃ$y$និងចម្ងាយ$PQ$។
- គេមានចំណុច$A(3a+1,-3)$និង$B(8a,5)$។បើចំណុច$P(9a-2,-b)$ចែកអង្កត់$AB$ខាងក្នុងតាមផលធៀប$3:1$ចូររកតម្លៃនៃ$a$និង$b$។
- បើ$I(a,b)$ជាចំណុចកណ្ដាលនៃអង្កត់ភ្ជាប់ចំណុច$A(10,-6)$និង$B(k,4)$និង$a-2b=18$ចូររកតម្លៃ$k$និងចម្ងាយ$AB$។
- គេមានចំណុច$A(2,9)\,,\,B(a,5)$និង$C(5,5)$ជាកំពូលនៃ$\Delta ABC$ដែលជាត្រីកោណកែងត្រង់ $B$។\\ចូររក$a$រួចគណនាក្រឡាផ្ទៃ$\Delta ABC$។
- ចូរបង្ហាញថាចំណុច$P(-1,-1)\,,\,Q(2,3)$និង$R(-2,6)$ជាកំពូលនៃត្រីកោណកែងមួយ។
- $M$ជាចំណុចកណ្ដាលនៃអង្កត់$AB$ដែល$A(8,10)$និង$B(18,20)$។$P$ជាចំណុចចែកអង្កត់$AB$ខាងក្នុង និង $Q$ជាចំណុចចែកអង្កត់$AB$ខាងក្រៅតាមផលធៀប$2:3$។ចូរបង្ហាញថា$MP\cdot MQ=MB^{2}$។